ប្រសាសន៍ និងការអធិប្បាយតាមហ្វេសប៊ុក ស្តីពី ទស្សនកិច្ចខេត្ត ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាម (ថ្ងៃទី ២៣ ដល់ ២៧ សីហា ២០១៦)

សម្ដេច​តេ​ជោ អញ្ជើញធ្វើដំណើរត្រឡប់មកភ្នំពេញវិញ, ថ្ងៃទី ២៧ សីហា ២០១៦ បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៩០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះ ខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេស កុមារ និងយុវជនដែលជាសិស្សានុសិស្ស ដែលបានទទួលខ្ញុំព្រះករុណាខ្ញុំ ដ៏រាក់​ទាក់ បង្ហាញពីក្តីស្រឡាញ់រាប់អាន និងជឿទុកចិត្តមកលើការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ។ ហត់នឿយ​កាយ​តែ​​សប្បាយ​ចិត្ត ពិតជាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ៕ សម្ដេច​តេជោ​ អញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង, សៀមរាប, ថ្ងៃទី ២៧ សីហា ២០១៦ រសៀលថ្ងៃទី ២៧ សីហា ក្នុងពេលធ្វើដំណើរពីខេត្តឧត្តរមានជ័យមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៅ សាលាប​ឋម​សិក្សា​មោង ស្ថិត​ក្នុងភូមិមោង ឃុំមោង … Continue reading ប្រសាសន៍ និងការអធិប្បាយតាមហ្វេសប៊ុក ស្តីពី ទស្សនកិច្ចខេត្ត ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាម (ថ្ងៃទី ២៣ ដល់ ២៧ សីហា ២០១៦)